កុំប្រហែស បើសិនជាអ្នកជ្រុះបាត់អត្តសញ្ញាណប័ណ្ណត្រូវធ្វើរឿងទាំងនេះភ្លាម !
អត្តសញ្ញាណប័ណ្ណ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណ បុគ្គលម្នាក់ៗ ដែលកាន់កាប់ វាជាឯកសារគតិយុត្តចាំបាច់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។ បុគ្គលម្នាក់ មានអត្តសញ្ញាណប័ណ្ណតែមួយប៉ុន្នោះ ។
- ហេតុអ្វីចាំបាច់ត្រូវរាយការណ៍ទៅសមត្ថកិច្ច ពេលបាត់អត្តសញ្ញាណប័ណ្ណ ?
អ្នកគួរគប្បីរាយការណ៍ភ្លាមទៅសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុតអំពីការបាត់បង់អត្តសញ្ញាណប័ណ្ណរបស់អ្នក មុននឹងមានអង្គហេតុបទល្មើសណាមួយកើតឡើងជាយថាហេតុ ។ ព្រោះអាចមានជនណាមួួយប្រព្រឹត្តបទល្មើស ហើយបន្សល់ទុកអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដើម្បីបង្វែរភស្តុតាង ឫ ប្រើរប្រាស់ល្មើសនិងច្បាប់រដ្ឋ ។ កាលណាមានបទល្មើសណាមួយកើតឡើងពាក់ព័ន្ធនឹងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក ហើយអ្នកមិនបានរាយការណ៍ទៅសមត្ថកិច្ច នោះសមត្ថកិច្ចមានសិទ្ធកោះហៅសួរនាំ ឫ ឃុំខ្លូនអ្នកបណ្តោះអាសន្ត្ រងចាំការស៊ើបអង្កេត និងបង្ហាញពីភាពស្អាតស្អំរបស់លោកអ្នកថា មិនបានពាក់ព័ន្ធនឹងបទល្មើសដូចដែលមន្ត្រីនគរបាលយុត្តិធម៌បានដាក់ការសង្ស័យនោះឡើយ ឬ ក្រោយផុតរយៈពេលនៃការឃាត់ខ្លួនរបស់មន្ត្រីនគរបាលយុត្តិធម៌ក្រោយការសម្រេចរបស់ ព្រះរាជអាជ្ញា ។ ដូចច្នេះអ្នកត្រូវ ប្តឹងទៅសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុតអំពីការបាត់បង់អត្តសញ្ញាណប័ណ្ណ ដើម្បីទទួលបាន ឯកសារបញ្ជាក់ពីសមត្ថកិច្ច សំរាប់ស្នើរសុំបោះពុម្ភអត្តសញ្ញាណប័ណ្ណសាជាថ្មី។
ចំពោះភអត្តសញ្ញាណប័ណ្ណដែល បាត់ ឫខូចលោកអ្នកអាចធ្វើការស្នើសុំទៅមន្រ្តីអត្តសញ្ញាណកម្មនៅមូលដ្ឋានដែលលោកអ្នករស់ នៅដោយពុំមានការបង់ប្រាក់ឡៀយ។ លោកអ្នកនឹង អាចទទួលបានអត្តសញ្ញាណប័ណ្ណថ្មី រយៈពេល ១ខែ បន្ទាប់ពីការស្នើរសុំ ឫ អាចយូរជាងនេះបន្តិចតាមស្ថានភាពជាក់ស្តែង ។
Comments
Post a Comment