និតិវិធី នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
១. និយមន័យ៖
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរ លើបុគ្គលម្នាក់ៗ មានសញ្ជាតិជាខ្មែរឬ ទទួលបានសញ្ជាតិខ្មែរ ។២. សារៈប្រយោជន៍ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ត្រូវបានយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្លូវច្បាប់ផ្សេងៗ ដូចជា៖- ទិញ លក់ ជួល បញ្ចាំ អចលនទ្រព្យ
- រៀបអាពាហ៍ពិពាហ៍ សុំផ្តល់លិខិតឆ្លងដែន សុំចូលបំរើការងារ ។ល។
- ប្រើប្រាស់សម្រាប់ចូលរូមការបោះឆ្នោត
- ជាឯកសារភ្ចាប់ដើម្បីបំពេញនីតិវិធីបែបបទរដ្ឋបាលផ្សេង។
៣. តម្រូវការឯកសារ៖
ប្រជាពលរដ្ឋខ្មែរទាំងពីភេទដែលមានអាយុពី១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ។
ប្រជាពលរដ្ឋខ្មែរទាំងពីភេទដែលមានអាយុពី១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ។
ប្រជាពលរដ្ឋ ដែលស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវ ៖ បង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ និងត្រូវ ភ្ជាប់ជាមួយនូវ៖
- សំបុត្របញ្ជាក់កំណើតសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (ចំពោះអ្នកដែលស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី)
- ព្រះរាជក្រិត្យស្តីពីការផ្តល់សញ្ជាតិខ្មែរ ឬ
- សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ថាជននោះ កើតមកពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ ឬ
- ឯកសារ ឬភស្តុតាងដែលបញ្ជាក់ជាផ្លូវការថា សាមីជនពិតជាកើតមកពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ និង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ក្នុងករណីដែលមិនទាន់មានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ត្រូវមានឯកសារបញ្ជាក់ទីលំនៅដែលត្រូវកំណត់ដោយសេចក្តីណែនាំដោយឡែក ។
៤. ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
- ប្រជាពលរដ្ឋត្រូវមានសញ្ជាតិជាខ្មែរ
- ជនបរទេសត្រូវមានព្រះរាជក្រឹដ្ឋចូលសញ្ជាតិ
- សំបុត្រកំណើត ដែលបញ្ជាក់ថាសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ដែលបានបញ្ជាក់ពីសហព័ន្ធសញ្ជាតិខ្មែរ ឬ
- សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថាជននោះកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ ឬ
- ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬ
- ឯកសារ ឬ ភស្តុតាងជាផ្លូវការដែលបញ្ជាក់ថា សាមីជនកើតមកពីឪពុក ឬ ម្តាយដែលមានសញ្ជាតិខ្មែរ
៤. តម្លៃផ្លូវការ៖
តម្លៃត្រូវបង់អាករចំនួន ១០,០០០ រៀល សម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹក។ប្រភព៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
Comments
Post a Comment