រឿងដែលអ្នក ត្រូវដឹងមុននិងទៅធ្វើលិខិតឆ្លងដែន​​​ !



លិខិតឆ្លងដែន គឺ​ជា​ឯកសារ​បញ្ជាក់​ថា​ជន​ដែល​កាន់​លិខិត​ឆ្លង​ដែន​នោះ ជាពលរដ្ឋខ្មែរ ហើយជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរ​ប្រើប្រាស់​សម្រាប់សុំទិដ្ឋាការឆ្លងដែន​ធ្វើដំណើរ​​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជាបាន។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវដឹងមុនទៅធ្វើលិខិតឆ្លងដែន៖

១.​ ទីតាំងផ្តល់សេវា៖

​1.​ នាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​
2.​ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា អគារផ្សារទំនើបអ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
3. សាខាប្រចាំខេត្តបាត់ដំបង មានទីតាំងនៅផ្ទះលេខ ១៤១ ភូមិរំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
4. សាខាប្រចាំខេត្តបន្ទាយមានជ័យ មានទីតាំងនៅបូរីសាហូ ផ្ទះលេខ ៥២-៥៤ A ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
5. សាខាប្រចាំខេត្តកោះកុង មានទីតាំងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។







២.​ ឯកសារដែលអ្នក ត្រូវយកទៅជាមួយ៖

          ចំពោះពលរដ្ឋ ដែលមានអាយុ ១៥ ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ដែលបញ្ជាក់ថា សញ្ជាតិខ្មែរ និងឯកសារសម្គាល់ការស្នាក់នៅ ( សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ) ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីអត្តសញ្ញាណ សញ្ជាតិ និងទីលំនៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។​ ចំពោះកុមារ ដែលមានអាយុក្រោម ១៥ ឆ្នាំ ត្រូវមានសំណើរសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល និងត្រូវភ្ជាប់មកជាមួយនូវឯកសារនានា ដូចមាន ចេងក្នុងចំណុច “ក” រួមមាន៖ សំបុត្រកំណើត ដែលបញ្ជាក់ថា សញ្ជាតិខ្មែរ និងឯកសារសម្គាល់ការស្នាក់នៅ ( សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ) ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីអត្តសញ្ញាណ សញ្ជាតិ និងទីលំនៅ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា ពេលទៅធ្វើលិខិតឆ្លងដែន ត្រូវយកច្បាប់ដើមនៃសំបុត្រកំណើត សៀវភៅស្នាក់ ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ដើម្បីភ្ជាប់ជាមួយនឹងលិខិតថតចំណង ( សំបុត្រកំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ) នៅពេលពិនិត្យឯកសារ។ ចំណែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គេតម្រូវឲ្យថតចំលងដាក់លើផ្នែកខាងខ្នង នៃពាក្យសុំផ្តល់លិខិតឆ្លងដែន ដែលមានម៉ាស៊ីនថតចំលងនៅកន្លែងធ្វើលិខិតឆ្លងដែននោះស្រាប់។

៣.​​ តម្លៃផ្លូវការ និង​ រយះពេលទទួលបានលិខិតឆ្លងដែន៖

ការផ្តល់លិខិតឆ្លងដែនគំរូថ្នី​ (សម្រាប់មនុស្សចាស់ ៦៤ទំព័រ)
-​សេវាធម្មតា​         ​                               ១០០ $  រយះពេល  ១៥ ថ្ងៃ  សុពលភាព ១០ឆ្នាំ
-​សេវាឆាប់រហ័សរយះពេលមធ្យម            ១៥០ $  រយះពេល ​​​​    ៧ ថ្ងៃ  សុពលភាព ១០ឆ្នាំ
-​សេវាឆាប់រហ័ស​​                                 ២៥០ $  រយះពេល ​​​​    ១ ថ្ងៃ  សុពលភាព ១០ឆ្នាំ

ការផ្តល់លិខិតឆ្លងដែនគំរូថ្នី​ (សម្រាប់កូនក្មេង ៤៨ទំព័រ)
-​សេវាធម្មតា​         ​                               ៨០ $​​​     រយះពេល   ១៥ ថ្ងៃ  សុពលភាព ​៥ឆ្នាំ
-​សេវាឆាប់រហ័សរយះពេលមធ្យម            ១២០ $   រយះពេល ​​​​    ៧ ថ្ងៃ  សុពលភាព ៥ឆ្នាំ
-​សេវាឆាប់រហ័ស​​                                 ១៦០ $   រយះពេល ​​​​     ១ ថ្ងៃ  សុពលភាព ៥ឆ្នាំ

៤.​ ដំណើរការធ្វើលិខិតឆ្លងដែន៖

ទី១-ត្រូវទៅទិញពាក្យសុំផ្តល់លិខិតឆ្លងដែនធម្មតា ដែលមានតម្លៃ ១០០០ រៀល ក្នុងមួយសន្លឹក
ទី២-បំពេញបែបបទលើពាក្យសុំផ្តល់លិខិតឆ្លងដែននោះ
ទី៣-យកពាក្យសុំផ្តល់លិខិតឆ្លងដែននោះ ទៅថតចំលងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់នៅផ្នែកខាងក្រោយ ដែលគេមានម៉ាស៊ីនថតចំលង នៅទីនោះ ដោយមិនគិតថ្លៃ
ទី៤-ភ្ជាប់ឯកសារជាមួយពាក្យសុំផ្តល់លិខិតឆ្លងដែន រួមមាន៖ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ទាំងច្បាប់ដើម និងទាំងច្បាប់ថតចម្លង ដាក់នៅកន្លែងពិនិត្យឯកសារ ដែលត្រូវបង់សេវា ១០០០ រៀល ក្នុងម្នាក់
ទី៥-ទៅតម្រង់ជួរ នៅកន្លែងទទួលពាក្យ ( យកលេខរៀង )
ទី៦-ចូលទៅកន្លែងរង់ចាំ ដើម្បីផ្តិតម្រាមដៃ តាមកុំព្យួទ័រ និងផ្ទៀងឈ្មោះ
ទី៧-បង់ថ្លៃថតរូប ( ១៦០០០ រៀល ក្នុងម្នាក់ )
ទី៨-ថតរូប
ទី៩-កាន់ឯកសារពាក្យសុំនោះ ទៅកន្លែងផ្តិតរូប
ទី១០-វាស់កំពស់ និងសម្ភាសន៍ ( ប៉ូលិសសួរពីទីកន្លែងរស់នៅ និងទីកន្លែងកំណើត? )
ទី១១-ពិនិត្យភិនភាគ និងស្លាកស្នាម ហើយផ្តិតមេដៃ
ទី១២-កាន់ឯកសារនោះ ទៅបញ្ជរបង់ប្រាក់ ( ចប់ )។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម


                                                                                                                     ​​​​​​​​​​​​​​​​​​​By : Admin178

Comments

Popular posts from this blog

ចង់ធ្វើព្រឹត្តិបត្រថ្កោលទោស ត្រូវធ្វើយ៉ាងដូចម្តេច ?

និតិវិធី នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​