ចង់ធ្វើព្រឹត្តិបត្រថ្កោលទោស ត្រូវធ្វើយ៉ាងដូចម្តេច ?

ព្រឹត្តិបត្រថ្កោលទោសគឺជាឯកសារដែលបញ្ជាក់ពីភាពស្អាតស្អំមាន ឬគ្មានទោសរបស់សាមីជនដែលចូលមកសុំ ព្រឹត្តិបត្រថ្កោលទោសដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ
ជាពិសេសសម្រាប់បេក្ខជនដែលទើបប្រលងជាប់ជាស្ថាពរ ហើយត្រៀមចូលបម្រើការក្នុងក្របខណ្ឌ័ជាមន្រ្តីសាធារណះជាដើម។
តើឯកសារចាំបាច់ណាខ្លះដែលអ្នកត្រូវភ្ចាប់មកជាមួយ ហើយរយះពេលប៉ុន្មានទើបអាចទទួលបាន ព្រឹត្តិបត្រនេះ ?




១. ឯកសារចាំបាច់ដែលអ្នកត្រូវភ្ចាប់មកជាមួយ 

ព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ក្រៅពីសិស្ស-និស្សិត
•    ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ (មានផ្តល់ជួននៅកន្លែងស្នើរសុំ)
•    ប្រវត្តិរូបសង្ខេប ០១ ច្បាប់ (មានផ្តល់ជួននៅកន្លែងស្នើរសុំ)
•    រូបថត ៤X៦ = ១ សន្លឹក
•    សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់
•    សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ថតចម្លង ស-ខ្មៅ ០១ច្បាប់។
បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជា ហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេប ត្រូវផ្ញើតាមទូរសារដោយបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្ននៅបរទេស និងរយៈពេល ស្នាក់នៅកម្ពុជា ពីថ្ងៃខែឆ្នាំ ដែលបានចេញ-ចូល ប្រទេសកម្ពុជា ដោយមានផ្តិតស្នាមមេដៃសាមីខ្លួន ចំនួន០១ច្បាប់។





២. តម្លៃសេវាផ្លូវការ និង​ រយះពេលទទួលបាន

ព្រឹត្តិបត្រ ៖

ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ក្រៅពីសិស្ស-និស្សិតមានពីរប្រភេទគឺ សេវាធម្មតា និងសេវាឆាប់រហ័ស
សេវាធម្មតា៖
-    តម្លៃសេវា ៖ ៣០ ០០០ រៀល
-    រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ ៣ខែ
សេវាឆាប់រហ័ស៖
-    តម្លៃសេវា ៖ ៦០ ០០០ រៀល
-    រយៈពេល ៖ ១២ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ ៣ខែ

៣.  នីតិវិធីនៃការផ្ដល់សេវា៖



នីតិវិធីនៃការផ្តល់សេវាសម្រាប់ព្រឹត្តិបត្រថ្កោលទោសលេខ៣ មាន ១៤ ដំណាក់ ដូចខាងក្រោម ៖
១. អ្នកប្រើប្រាស់សេវាបំពេញពាក្យស្នើសុំ
២. មន្ត្រីពិនិត្យ និងទទួលពាក្យសុំ (ដោយមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបងប្រាក់)
៣. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ចុះក្នុងបញ្ជីឈ្មោះអ្នកសុំព្រឹត្តិបត្រថ្កោលទោស)
៤. មន្ត្រីពិនិត្យបញ្ជីថ្កោលទោស (សលាប័ត្រ សាលក្រម សាលដីកា)
៥. មន្ត្រីសរសេរព្រឹត្តិបត្រថ្កោលទោស
៦. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ពិនិត្យ ចុះហត្ថលេខា)
៧. មន្ត្រីបញ្ជូនឯកសារបន្ត
៨. ឯកឧត្តម អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ទ
៩. ឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក
១០. ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក (ចុះហត្ថលេខា)
១១. ឯកឧត្តម រដ្ឋមន្ត្រី (ឯកភាព)
១២. ខុទ្ទការល័យ (បោះត្រា)
១៣. មន្ត្រីចុះលេខ (ចេញព្រឹត្តិបត្រថ្កោលទោសសំរេច)
១៤. ផ្តល់ជូនអ្នកដាក់ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស (ចប់) 

* បញ្ជាក់ : ទីតាំងស្នើសុំ ក្រសួង យុត្តិធម៌ នាយកដ្ឋានកិច្ចការថ្កោលទោស មហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ, (ខាងត្រួងសួន ព្រះបរមរាជ្យវាំង)
ទូរស័ព្ទៈ ០២៣ ២១៦ ៣២២, ០២៣ ២១១ ៦៩៥
ប្រភពភព : ច្រកទ្វារ​អេឡិចត្រូនិក​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ
© 2020 រក្សាសិទ្ធគ្រប់យ៉ាង

By Admin : Loem kom

Comments

Popular posts from this blog

រឿងដែលអ្នក ត្រូវដឹងមុននិងទៅធ្វើលិខិតឆ្លងដែន​​​ !

និតិវិធី នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​