Posts

កុំប្រហែស បើសិនជាអ្នកជ្រុះបាត់អត្តសញ្ញាណប័ណ្ណត្រូវធ្វើរឿងទាំងនេះភ្លាម​ ​​!

Image
អត្តសញ្ញាណប័ណ្ណ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណ បុគ្គលម្នាក់ៗ ដែលកាន់កាប់ វាជាឯកសារគតិយុត្តចាំបាច់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ​ ។ បុគ្គលម្នាក់ មានអត្តសញ្ញាណប័ណ្ណតែមួយប៉ុន្នោះ ។​ -​ ហេតុអ្វីចាំបាច់ត្រូវរាយការណ៍ទៅសមត្ថកិច្ច ពេលបាត់អត្តសញ្ញាណប័ណ្ណ ?  អ្នកគួរ​គប្បី​រាយការណ៍​ភ្លាម​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​​អំពី​ការ​បាត់បង់​អត្ត​សញ្ញាណ​ប័ណ្ណ​របស់អ្នក ​មុន​នឹង​មានអង្គហេតុ​បទ​ល្មើស​ណាមួយ​កើត​ឡើងជាយថាហេតុ ។ ព្រោះអាចមានជនណាមួួយ​ប្រព្រឹត្ត​បទល្មើស ហើយបន្សល់ទុកអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដើម្បីបង្វែរភស្តុតាង ឫ ប្រើរប្រាស់ល្មើសនិងច្បាប់រដ្ឋ ។ កាល​ណា​មាន​បទ​ល្មើស​ណាមួយ​កើត​ឡើង​ពាក់​ព័ន្ធ​នឹងអត្ត​សញ្ញាណ​ប័ណ្ណ​របស់​លោកអ្នក ហើយអ្នកមិនបាន​រាយការណ៍​​ទៅ​សមត្ថកិច្ច​​​ នោះសមត្ថកិច្ច​មានសិទ្ធកោះហៅសួរនាំ ឫ ឃុំខ្លូនអ្នកបណ្តោះអាសន្ត្ រងចាំការ​ស៊ើប​អង្កេត​ និងបង្ហាញពី​ភាព​ស្អាតស្អំ​របស់​លោកអ្នកថា មិន​បាន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដូច​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ដាក់​ការ​សង្ស័យនោះឡើយ ឬ​ ក្រោយ​ផុត​រយៈពេល​នៃ​ការ​ឃាត់​ខ្លួនរបស់​មន្ត្រី​នគរបាល​យុត្តិធម៌ក្រោយការ​សម្រេចរបស់ ព្រះរាជ​អាជ...

និតិវិធី នៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​

Image
   ១.​ និយមន័យ៖​  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរ លើបុគ្គលម្នាក់ៗ មានសញ្ជាតិជាខ្មែរ​ឬ ទទួលបានសញ្ជាតិខ្មែរ ។​ ២. សារៈប្រយោជន៍ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ត្រូវបានយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្លូវច្បាប់ផ្សេងៗ ដូចជា៖ ទិញ លក់ ជួល បញ្ចាំ អចលនទ្រព្យ រៀបអាពាហ៍ពិពាហ៍ សុំផ្តល់លិខិតឆ្លងដែន សុំចូលបំរើការងារ ។ល។ ប្រើប្រាស់សម្រាប់ចូលរូមការបោះឆ្នោត ជាឯកសារភ្ចាប់ដើម្បីបំពេញនីតិវិធីបែបបទរដ្ឋបាលផ្សេង​។  ៣.​  តម្រូវការ ឯកសារ៖ ប្រជាពលរដ្ឋខ្មែរទាំងពីភេទដែលមានអាយុពី១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក  ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ។ ប្រជាពលរដ្ឋ ដែលស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវ ៖ បង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ និងត្រូវ ភ្ជាប់ជាមួយនូវ៖ សំបុត្របញ្ជាក់​កំណើតសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (ចំពោះអ្នកដែលស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី) ...

ចង់ធ្វើព្រឹត្តិបត្រថ្កោលទោស ត្រូវធ្វើយ៉ាងដូចម្តេច ?

Image
ព្រឹត្តិបត្រថ្កោលទោសគឺជាឯកសារដែលបញ្ជាក់ពីភាពស្អាតស្អំមាន ឬគ្មានទោសរបស់សាមីជនដែលចូលមកសុំ ព្រឹត្តិបត្រថ្កោលទោសដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ ។ ជាពិសេសសម្រាប់បេក្ខជនដែលទើបប្រលងជាប់ជាស្ថាពរ ហើយត្រៀមចូលបម្រើការក្នុងក្របខណ្ឌ័ជាមន្រ្តីសាធារណះជាដើម។ តើឯកសារចាំបាច់ណាខ្លះដែលអ្នកត្រូវភ្ចាប់មកជាមួយ ហើយរយះពេលប៉ុន្មានទើបអាចទទួលបាន ព្រឹត្តិបត្រនេះ ? ១. ឯកសារចាំបាច់ដែលអ្នកត្រូវភ្ចាប់មកជាមួយ  ៖ ព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ក្រៅពីសិស្ស-និស្សិត •    ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ (មានផ្តល់ជួននៅកន្លែងស្នើរសុំ) •    ប្រវត្តិរូបសង្ខេប ០១ ច្បាប់  (មានផ្តល់ជួននៅកន្លែងស្នើរសុំ) •    រូ បថត ៤X៦ = ១ សន្លឹក •    សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់ •    សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ថតចម្លង ស-ខ្មៅ ០១ច្បាប់។ បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជា ហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេប ត្រូ...

រឿងដែលអ្នក ត្រូវដឹងមុននិងទៅធ្វើលិខិតឆ្លងដែន​​​ !

Image
លិខិតឆ្លងដែន គឺ​ជា​ឯកសារ​បញ្ជាក់​ថា​ជន​ដែល​កាន់​លិខិត​ឆ្លង​ដែន​នោះ ជាពលរដ្ឋខ្មែរ ហើយជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរ​ប្រើប្រាស់​សម្រាប់សុំទិដ្ឋាការឆ្លងដែន​ធ្វើដំណើរ​​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជាបាន។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវដឹងមុនទៅធ្វើលិខិតឆ្លងដែន៖ ១.​ ទីតាំងផ្តល់សេវា៖ ​1.​ នាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​ 2.​  ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា អគារផ្សារទំនើបអ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 3.  សាខាប្រចាំខេត្តបាត់ដំបង មានទីតាំងនៅផ្ទះលេខ ១៤១ ភូមិរំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 4.  សាខាប្រចាំខេត្តបន្ទាយមានជ័យ មានទីតាំងនៅបូរីសាហូ ផ្ទះលេខ ៥២-៥៤ A ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 5. សាខាប្រចាំខេត្តកោះកុង មានទីតាំងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ២.​ ឯកសារដែលអ្នក ត្រូវយកទៅជាមួយ៖           ចំពោះពលរដ្ឋ ដ...

OBLIGATIONS AND RIGHTS OF TAXPAYERS

Image
Obligations of Taxpayers - Register with the tax administration - File tax returns and provide information as required by the tax provisions - Pay taxes by the due date - Keep and maintain books of account, legal documents, and other documents and present them to the tax administration - Present to the tax administration according to the date specified in the letter of notification of the tax administration - Pay taxes, additional taxes, and interest as determined by the tax administration by the date as stated in the tax provisions or as notified in writing by the tax administration - Be truthful in fulfilling tax obligations - Be cooperative with the tax administration in order to meet tax obligations Rights of Taxpayers - Have information provided to the tax administration treated as confidential - Be offered professional service and assistance to help understand tax system and procedures and fulfill tax obligations - Obtain explanation of the decisions made by ...